(ភ្នំពេញ)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ៣០នាទីព្រឹក
រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពី
-សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ
-លោក-លោកស្រីអភិបាលរងខណ្ឌ
-លោកនាយក-នាយករងរដ្ឋបាលខណ្ឌ
-លោកអធិការនគរបាលខណ្ឌ
-លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ
-លោកតំណាងយោធភូមិភាគពិសេសខណ្ឌ
-ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ
-ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ
-លោកប្រធានផ្សារទាំង២
+របៀបវារៈកិច្ចប្រជុំមានដូចខាងក្រោមៈ
១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤។
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ខណ្ឌបឹងកេងកង។
៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងសៀវភៅកម្មវិធី វិនិយោគ បីឆ្នាំរំកិល(២០២៥-២០២៧។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៥។
៦-បញ្ហាផ្សេងៗ។