(ខេត្តសៀមរាប) ៖ នាថ្ងៃសៅ ទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ របាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារ ARDB និងទិសដៅការងារឆ្នាំ២០២៥ និងរបៀបវារៈផ្សេងៗទៀត ។