(ភ្នំពេញ)៖នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានអនុញ្ញាតជូនគណៈប្រតិភូសាជីវកម្មអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋកូរ៉េ(Korea Rural Community Corporation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះផ្តោតសំខាន់លើគម្រោងបង្កើតរោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដោយគណៈប្រតិភូកូរ៉េបាននិងកំពុងសិក្សាពីលទ្ធភាពនៃការបង្កើតគម្រោងនេះ(Feasibility Study)ដើម្បីលើកស្នើទៅកាន់ក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ៕