(ព្រៃវែង)៖ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុងព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សាមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលក្រុង ស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ មេភូមិ និងយុវជន ស.ស.យ.ក ជាច្រើននាក់ផងដែរ។