(កំពង់ស្ពឺ)៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសមាគមខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ ខេត្តកំពង់ស្ពឺ។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត…
Category: ព័ត៌មាន
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំស្តីពីការជម្រុញការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋក្នុងមូលក្នុងដ្ឋានឱ្យបានរហ័ស និងមានប្រសិទ្ធភាព
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំស្តីពីការជម្រុញការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋក្នុងមូលក្នុងដ្ឋានឱ្យបានរហ័ស និងមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមពីលោកអធិការនគរបាលខណ្ឌ លោកអធិការរងទទួលផ្នែកស្ថិតិ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៦ ។
ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកកំពង់សីលា
(ព្រះសីហនុ)៖ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកកំពង់សីលា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូប។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ…
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ចុះធ្វើប្រតិបត្តិការករណីជនជាប់ឃុំជនជាតិវៀតណាម ដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ជាលទ្ធផលចាប់ខ្លួនមកវិញបានទាំងអស់ហើយ
(ស្វាយរៀង)៖ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ធ្វើការដឹកនាំដោយ ផ្ទាល់កម្លាំង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីសហការក្នុងការចុះប្រតិបត្តិការករណីជនជាប់ឃុំជនជាតិវៀតណាម ដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ដោយមានការសហការពី អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងកងកម្លាំងពាក់ព័ន្ធ ជាលទ្ធផលចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងបក្សពួកដែលផ្តល់មធ្យោបាយ និងអាវុធមករំដោះ។…
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត។ នៅក្នុងពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយករង៣រូប រួមមាន ឯកឧត្តម ចាន់ សីហា ឯកឧត្តម បាន លឹម និង ឯកឧត្តម…
អគ្គមេបញ្ជាការ អនុញ្ញាតឲ្យសេនានុព័ន្ធចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្វីត…
ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ…
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ អញ្ជើញចុះពិនិត្យការឈូសឆាយបើកផ្លូវមួយខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ
(ភ្នំពេញ)៖នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ អញ្ជើញចុះពិនិត្យការឈូសឆាយបើកផ្លូវមួយខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរជូនប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម
(ភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំនៃសណ្ឋាគារភ្នំពេញ។ ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ដថវិកាកម្មវិធីពេញលេញចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា…
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារ បុគ្គលិក ការគ្រប់គ្រង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារ បុគ្គលិក ការគ្រប់គ្រង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ និងមន្រ្តីពាក់ព័ន្ធផងដែរ
