ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានឆ្លៀតអញ្ជើញចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដោយចូលរួមប្រជុំកម្រិតបច្ចេកទេស ដើម្បីតាមដាន និងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺ

 

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានឆ្លៀតអញ្ជើញចុះពិនិត្យផ្ទាល់ ការផ្តល់សេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺឱ្យបានច្បាស់លាស់ ក្នុងការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។