ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បឹងស្នាយ

 

(កំពង់ចាម)៖នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅចំណុចបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ៕