ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំនាយទាហានក្រោមឱវាទ ចុះត្រួតពិនិត្យ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ស្រុក ចំនួន ០៤ និងស្នាក់ការសន្តិសុខ៦៧២ នៃខេត្តសៀមរាប!

 

សៀមរាបៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង នាយសេនាធិការរង និងប្រធានមន្ទីរ ចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាលជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកអង្គរធំ, មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី, មូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន និងស្នាក់ការ​សន្តិសុខ​៦៧២​, មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​រុនតាឯក​តេជោ​សែន និងបានប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារនៅតាមអង្គភាពជាក់ស្តែង៕