ព័ត៌មានជាតិ

គណៈប្រតិភូរបស់ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាថវិកាផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB

(ខេត្តសៀមរាប) ៖នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ធនាគារARDB ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ អមដំណើរដោយគណៈប្រតិភូរបស់ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាថវិកាផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមដោយបុគ្គលិកធនាគារ រោងម៉ាស៊ីនកិនស្រូវ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងរាត្រីពិសារអាហារសាមគ្គីជួបជុំបុគ្គលិកធនាគារARDB ដែលប្រារព្ធកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ។