ព័ត៌មានជាតិ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

 

រសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារទៅក្នុងវិស័យទេសចរណ៍ដែលជាគន្លឹះអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងទេសចរណ៍។