សៀមរាបៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង និងប្រធានមន្ទីរ ចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាលជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកស្វាយលើ, មូលដ្ឋានកងរាជអាវុធស្រុកជីក្រែង, មូលដ្ឋានកងរាជអាវុធស្រុកសូទ្រនិគម, មូលដ្ឋានកងរាជអាវុធស្រុកប្រសាទបាគង និងប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារនៅតាមអង្គភាពជាក់ស្តែង៕