ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧបាសក ចាន់ ប្រាជ្ញ ត្រូវជាឪពុកបង្តើតរបស់ ឯកឧត្តម ចាន់ ប្រកប ទីប្រឹក្សាក្រសួងមហាផ្ទៃ

 

(ព្រៃវែង)៖ព្រឹកថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧបាសក ចាន់ ប្រាជ្ញ ត្រូវជាឪពុកបង្តើតរបស់ ឯកឧត្តម ចាន់ ប្រកប ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណៈភាព ដោយជរាពាធ ក្នុងជន្មាយុ៩៥ឆ្នាំ វេលាម៉ោង ៧:៣៥នាទីព្រឹក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលពិធីបូជាសពនេះស្ថិតនៅបរិវេណវត្តសំសមីភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសម្ដែងនូវសមានទុក្ខ សោកស្ដាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឧបាសក ចាន់ ប្រាជ្ញ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។