នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍អំពីសកម្មភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រខ្នាតធំនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមមានតួនាទីនិងភារកិច្ចអនុវត្តការងារថែទាំជាប្រចាំ ការងារថែទាំខួប ការងារជួសជុលបន្ទាន់ និងការចុះពិនិត្យទៀងទាត់ការងារថែទាំជាប្រចាំ និងខួបលើប្រព័ន្ធធារាសាស្ត្រខ្នាតធំ និងខ្នាតមធ្យម។
លោក ផាង វី ប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានធារាសាស្ត្រកសិកម្មបានអនុវត្តសកម្មភាពការងារថែទាំជាប្រចាំ(O&M) ប្រព័ន្ធធារាសាស្ដ្រខ្នាតធំចំនួន ១២គម្រោង ដែលស្ថិតនៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តពោធិ៍សាត់។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រទាំងនោះមានដូចជា៖
ទី១)ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ១៣១ ០៣៥ ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ៩៥កន្លែង។
ទី២)ប្រព័ន្ធធារាសាស្ត្រអាចាង ស្ថិតស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៦៣ ៥១៩ ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១០៧កន្លែង។
ទី៣)ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៤៩ ៥២៨ ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ២៥៥កន្លែង។
ទី៤)ប្រព័ន្ធធារាសាស្ត្រ៣០កញ្ញា ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ថែទាំខ្នងនិងជើងទេរទំនប់ប្រវែង ១៤ ៣១៦ ម៉ែត្រ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៦២ ២៩២ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១៦៤កន្លែង។
ទី៥)ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ថែទាំខ្នងនិងជើងទេរទំនប់ប្រវែង ២ ៦៨៥ម៉ែត្រ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ១៨ ៧៣៧ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ៨៥កន្លែង។
ទី៦)ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតនៅស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត ថែទាំខ្នងនិងជើងទេរទំនប់ប្រវែង ៥២៧ម៉ែត្រ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៨៤ ០៧៩ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ៦៣កន្លែង។
ទី៧)ប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៤៦ ៤៤១ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១២១កន្លែង។
ទី៨)ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ថែទាំខ្នងនិងជើងទេរទំនប់ប្រវែង ២ ៩៨៤ម៉ែត្រ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៩៦ ៨៩៣ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ៩០កន្លែង។
ទី៩)ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ស្ថិតនៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថែទាំខ្នងនិងជើងទេរទំនប់ប្រវែង ៣៦ ០០០ម៉ែត្រ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៥៣ ៤៣០ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១៤៧កន្លែង។
ទី១០)ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ (ជំហាន១) ស្ថិតនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៧០ ២៨៣ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១១៦កន្លែង។
ទី១១)ប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ២២ ០៩៨ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ៧២កន្លែង។
ទី១២)ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថែទាំខ្នងនិងជើងទេរប្រឡាយប្រវែង ៦៨ ៥០០ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១៩៦កន្លែង៕