ព័ត៌មានជាតិ

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ

 

ខេត្តបន្ទាយមានជ័យ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក អនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកប្រធាននាយកដ្ឋានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៧០% ក្នុងនោះការងារស្តារអូរប្រឡាយក្តាន់ប្រវែង ៦៥០០ម៉ែត្រ សម្រេចបាន៦៥% និងការងារជួសជុលសាងសង់សំណង់សិល្បការ្យចំនួន ១៦កន្លែងសម្រេចបាន៦៥%។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៥០ហិកតា និងរដូវប្រាំងចំនួន ២៥០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងប្រជាពលរដ្ឋប្រមាណ ១៤៩៥គ្រួសារបានទទួលផលពីគម្រោងនេះ៕