ប្រទេសស្វីស ៖ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមពិធីបូកសរុបដំណើរទស្សនកិច្ចនៅប្រទេសស្វីស និងពិធីពិសាអាហារសាមគ្គី ដែលរៀបចំដោយលោក Markus Burli នាយកកិច្ចសហប្រតិបត្តិការទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងសហការី នៅសណ្ឋាគារ Schloss ក្នុងទីក្រុង Zollikofen.។