(ភ្នំពេញ)÷នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្ដីទី អនុប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការលទ្ធកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃស្ដីពីការផ្គត់ផ្គង់អង្ករ ជូនកងកម្លាំងត្រៀមបម្រុងអន្តរាគមន៍ និងកម្លាំងឈរជើងប្រចាំតំបន់ប្រាសាទព្រះវិហារ, ការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបែបPremium និងតាមបែបទូទៅ (ធម្មតា) ជូនកងកម្លាំងនគរបាលជាតិ, និងការផ្គត់ផ្គង់អាហារសុនខ ចំនួន១០៧ក្បាល ជូនអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃគណៈកម្មាធិការលទ្ធកម្ម ព្រមទាំងតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃមួយចំនួនផងដែរ។