ព័ត៌មានជាតិ

លោក អុឹម សួស្តី អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួមព្រមទាំងក្រុមការងារជាច្រើននាក់ បានចុះបោះបង្គោល និងសំអាតដីនៅទីតាំងសំណង់ស្ទាក់ទឹកកំពង់គោ

(កំពង់ធំ)÷ព្រឹក ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក អ៊ឹម សួស្តី អនុប្រធាននាយកដ្ឋានសហគមន៏កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម អមដោយលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួម និងមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់ស្វាយ លោកមេឃុំកំពង់គោ ព្រមទាំងក្រុមការងារជាច្រើននាក់ បានចុះបោះបង្គោល និងសំអាតដី នៅទីតាំងសំណង់ស្ទាក់ទឹកកំពង់គោ ដែលស្ថិតនៅឃុំកំពង់គោ ស្រុកកំពងស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថាៈ ការសាងសង់សំណង់ស្ទាក់ទឹកកំពង់គោ នឹងចាប់ផ្តើមដំណើរការនៅពេលខាងមុខឆាប់ៗនេះ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងារក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនានា ដើម្បីឱ្យការអនុវត្តគម្រោងសំណង់ស្ទាក់ទឹកំពង់គោ បានបញ្ចប់តាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផ្នែកសិកម្ម ឧស្សាហកម្ម ជាពិសេសដំណាំស្រូវ៕