កំពង់ធំ, រសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួម បានចុះត្រួតពិនិត្យសំណង់បង្ហៀរទឹកអូរមាន ដែលមានបញ្ហាស្នាមជ្រាបលិចច្រោះទឹក និងបានចុះពិនិត្យស្ថានភាពទឹកទាំងមូលនៅប្រព័ន្ធធារាសាស្រ្តអូរមាន ដែលកំពុងមានបញ្ហាខ្វះខាតទឹកបញ្ចូលស្រែ៕