(បន្ទាយមានជ័យ)÷នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន វិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីលោក ឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យវឌ្ឍនៈភាព នៃគម្រោងជួសជុល និងស្តារអូរប្រឡាយក្តាន់ ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមមាន÷
១-បានពិនិត្យលើការដ្ឋានជួសជុល និងស្តារអូរប្រឡាយក្តាន់ប្រវែង ៦៥០០ម៉ែត្រ និងសាងសង់សំណង់សិល្បៈការចំនួន ១៦កន្លែង។
២-ពិនិត្យលើទីតាំងគម្រោងបើកមុខទឹកទម្លាក់មកស្ទឹងមង្គលបូរី នៅត្រង់ចំនុចវត្តអន្លង់ថ្ងាន់ ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់។
លទ្ធផលសម្រេចបានចំនួន ៦៧% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។