ព័ត៌មានជាតិ

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

 

(ពោធិ៍សាត់)÷នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត និងគម្រោងស្តារទ្បើងវិញប្រទ្បាយមេចារឹក(MC2) ស្ថិតក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែតត្រូវប្រើរយៈ ពេល២ឆ្នាំ ដើម្បីសាងសង់ហើយ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៤៥%។

លោកប្រធាននាយកដ្ឋានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១ ៣៨៥ហិកតា រដូវប្រាំងចំនួន ៥៩៥ហិកតា និងដំណាំរួមផ្សំចំនួន ៩០ហិកតា ព្រមទាំងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២២០៩គ្រួសារ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេចារឹក ស្ថិតក្នុងឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្តៀង។ បើតាមលោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារ សម្រេចបានប្រមាណ៤០% ក្នុងនោះ ការងារស្តារប្រទ្បាយមេចារឹក ប្រវែង ៥ ០០០ ម៉ែត្រ សម្រេចបាន៨៥% និងការងារជួសជុលសាងសង់សំណង់សិល្បការចំនួន ៣កន្លែង សម្រេចបាន ៣៥%។

លោកប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា គម្រោងស្តារឡើងវិញប្រឡាយមេចារឹក (MC2) មានទំហំការងារដែលត្រូវអនុវត្តចំនួន ២គឺ៖ ទី១)ស្តារប្រឡាយមេប្រវែង ៥ ០០០ម៉ែត្រ និងទី២) សំណង់សិល្បការចំនួន ៣កន្លែង។ ប្រទ្បាយមេចារឹក (MC2) មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុប ២ ១០០ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា ព្រមទាំងមានប្រជាពលរដ្ឋទទួលផលចំនួន ១ ៦១៦គ្រួសារ៕

default

default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default