(ព្រៃវែង)÷ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៤”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា រួមជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកជំទាវ ជា ផល្គុន នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។
បន្ទាប់ពីបញ្ចប់ពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៤ សម្ដេចក៏បន្តចូលរួមជាគណៈអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តព្រៃវែង។