កំពង់ធំ, ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួម អនុប្រធានមន្ទីរកសិកម្ម រដ្ឋាករទឹកស្អាតខេត្ត ព្រមទាំងមន្រ្តីរាជាការជាច្រើននាក់ បានអមដំណើរឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងសែន។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យស្ឋានភាពទឹក គឺមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្រុក ក្រុង ដែលស្ថិតនៅតាមដងស្ទឹងសែន ដោយចាប់ផ្តើមពីទំនប់អាងទឹកដងកាំបិត រហូតដល់ស្ពានស្ទឹងសែន។
ក្នុងដំណើនៃការចុះត្រួតពិនិត្យស្ថានភាពទឹកនេះ ឯកឧត្តមអភិបាលរងខេត្ត បានផ្ស្វព្វផ្សាយ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ អំពីការប្រេីប្រាស់ទឹកដោយសន្សំសំចៃក្នុងពេលដែលយេីងកំពុងខ្វះខាតទឹកនាពេលបច្ចប្បន្ន៕