ព័ត៌មានជាតិ

ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង២០២៤ នៅទួលបារណ៍អណ្តែត និងអគារកម្កល់ទូក ង<<សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី>>

 

(ព្រៃវែង)÷ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤ នៅទួលបារាយណ៍អណ្តែត និងអគារតម្កល់ទូក ង “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី”ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។