ព័ត៌មានជាតិ

រដ្ឋមន្រ្តី សុខ សូកេន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោបដែលជាតំបន់ព្រៃកោងកាងដ៍ធំរបស់ប្រទេសកម្ពុជា

កោះកុង ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោប ដែលជាតំបន់ព្រៃកោងកាងដ៏ធំរបស់ប្រទេសកម្ពុជា ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទស្សនកិច្ចនេះមានសារៈសំខាន់ ដើម្បីស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមនានានេះ ដើម្បីជំរុញដំណើរអភិវឌ្ឍសហគមន៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបៃតង ដល់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​អោយមកទស្សនាកាន់តែច្រេីន ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាព្រៃកោងកាង ឆ្នេរខ្សាច់ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ ដូចជាមណ្ឌលព័ត៌មាន កន្លែងកែច្នៃផលិតផលសហគមន៍ ចំណតឡាន និងបន្ទប់ទឹកសាធារណៈ។