ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរសមិទ្ធផលនានានៃគម្រោងជំនួយរបស់ចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី

 

(កំពង់ចាម)៖នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

សូមជម្រាបថា ការលើកកម្ពស់ធនធានមនុស្សជាកិច្ចការដ៏សំខាន់ និងជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមទីជនបទ គឺដើម្បីផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់ និងមិនលំបាកធ្វើដំណើរឆ្ងាយ។ ប្រព័ន្ធអប់រំនៅតាមបណ្តាប្រទេសនានា តែងតែអភិវឌ្ឍន៍ និងធ្វើទំនើបកម្មជានិច្ច ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម៕