ព័ត៌មានជាតិ

ឯកឧត្តម អគ្គមេបញ្ជាការ ដឹកនាំកិច្ចប្រជុំការអនុវត្តប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធការដាក់យោធិនឲ្យចូលនិវត្តន៍ 

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំការអនុវត្តប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការដាក់យោធិនឲ្យចូលនិវត្តន៍ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។