ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរប្រគល់ឧទ្ធម្ភាគចក្រ Z-9 ចំនួន ០៥គ្រឿង ដែលបានយកទៅជួសជុលនៅសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរប្រគល់ឧទ្ធម្ភាគចក្រ Z-9 ចំនួន ០៥គ្រឿង ដែលបានយកទៅជួសជុលនៅសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីប្រារព្ធឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។

អរគុណសន្តិភាព !
អរគុណនយោបាយ ឈ្នះ-ឈ្នះ !
ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !