ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសកិ្តថ្នាក់ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយ៍ត្រី យន់ ថាវរ៉ា នាយក នាយកដ្ឋានការពារគីមីសាស្រ្ត និងបំពាក់គ្រឿងឥស្សរិយយសជូននាយទាហាន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

(ភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសកិ្តថ្នាក់ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយ៍ត្រី យន់ ថាវរ៉ា នាយក នាយកដ្ឋានការពារគីមីសាស្រ្ត និងបំពាក់គ្រឿងឥស្សរិយយសជូននាយទាហាន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។
កម្មវិធីប្រារព្ធឡើងនៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។

អរគុណសន្តិភាព !
អរគុណនយោបាយ ឈ្នះ-ឈ្នះ !
ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !