ព័ត៌មានជាតិ

ធនាគារ ARDB បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាអំពី ការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក.

 

(ភ្នំពេញ)៖ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក. ការពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងរបៀបវារៈផ្សេងៗទៀត ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។