ព័ត៌មានជាតិ

មន្ទីរពេទ្យកុមារជាតិបានទទួលនូវអំណោយសប្បុរសធម៌ពី ក្រុមហ៊ុន B.O Getz Pharma International FZ-LLC ដែលបានឧបត្ថម្ភ ឱសថ

(ភ្នំពេញ)៖នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារជាតិបានទទួលនូវអំណោយសប្បុរសធម៌ពី ក្រុមហ៊ុន B.O Getz Pharma International FZ-LLC ដែលបានឧបត្ថម្ភ ឱសថ CEFIGET DS SUSP 30ML TP 1’S(CAMB) Cefixime 200mg/5mL ចំនួន ២០០
ឱសថ CEFIGET SUSP 30ML TP 1’S(CAMB) Cefixime 100mg/5mL ចំនួន ៣០០ ជូនដល់មន្ទីរពេទ្យកុមារជាតិ។
មន្ទីរពេទ្យកុមារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរបវរមហាប្រសើរជូនលោក – លោកស្រីប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ឱ្យទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
#មន្ទីរពេទ្យកុមារជាតិ #NPH