(ភ្នំពេញ)៖នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនៃធនាគារ ARDB បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) ក្នុងគោលបំណងនៃការពិនិត្យលើវឌ្ឍនភាព និងផែនការសកម្មភាពការងារជាបន្តបន្ទាប់ ក្នុងដំណើរការរៀបចំរបាយការណ៍និរន្តរភាព (Sustainability Report) ដែលអនុលោមតាមស្តង់ដារនៃគោលការណ៍ការអនុវត្តជាសកល (Global Reporting Initiative – GRI)។