ព័ត៌មានជាតិ

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូចូលរួមក្នុង លំហាត់សមយុទ្ធ សុវត្ថិភាព អាតិច ២០២៥ (Safe Arctic 2025) នៅទីក្រុង អាខាន់ហ្គែល ប្រទេសរុស្ស៊ី

ទីក្រុងអាខាន់ហ្កែល ប្រទេសរុស្ស៊ី៖
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូចូលរួមក្នុង លំហាត់សមយុទ្ធ សុវត្ថិភាព អាតិច ២០២៥ (Safe Arctic 2025) នៅទីក្រុង អាខាន់ហ្គែល ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៩-៣០ ខែ មករា ឆ្នាំ២០២៥ ដោយមានការចូលរួមអនុវត្តន៍លំហាត់សមយុទ្ធសរុបប្រមាណ ១,០០០ នាក់ និង ប្រតិភូតំណាងមកពី ប្រទេសចំនួន២៥ ។
លំហាត់សមយុទ្ធនេះបានការចូលរួមបើកដោយ អនុរដ្ឋមន្រ្តីក្រសួងគ្រោះមហន្តរាយរុស្ស៊ី និងអភិបាលក្រុង អាខាន់ហ្គែល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គលេខាធិការ ព្រមជាមួយថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ បានចូលរួមគោរពវិញ្ញាណក្ខន និងដាក់កម្រងផ្កាជូនដល់វីរៈជនដែលបានពលីជីវិត ក្នុងសង្រ្គាម នៅវិមានឯករាជ្យនៃទីក្រុងអាខាន់ហ្គែ និងបានចូលរួមក្នុងពិធីតាំងពិពណ៌ឧបករណ៍សង្រ្គោះគ្រោះមហន្តរាយ នៅសាកលវិទ្យាល័យអប់រំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី ក្នុងតំបន់អាទិច។ ក្នុងថ្ងៃដដែលផងដែរ ឯកឧត្តម និងគណៈប្រតិភូ បានចូលរួមទស្សនា សកម្មភាពអនុវត្តន៍ជាក់ស្តែង លំហាត់សមយុទ្ធសង្រ្គោះនាវាមានអគ្គីភ័យដែលកកជាប់គាំនៅក្នុងសមុទ្រទឹកកកផងដែរ។