(បន្ទាយមានជ័យ)÷នៅថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេសមន្ទីរ ទីប្រឹក្សាបច្ចេកទេសនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលសកម្មភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ (គម្រោងកូរ៉េ) រួមមាន÷
១.ការងារចាក់បេតុងប្រឡាយ ១-២ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
២.ចុះពិនិត្យមើលទីតាំងដែលឃុំកូប ស្នើសុំស្តារបន្ថែមចំនួន ៧០០០ម៉ែត្រ។