(បន្ទាយមានជ័យ)÷នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ លោក ឡុង សារ៉ាវុធ ទីប្រឹក្សានៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា(គ.ជ.ទ.ម.ក) និងក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យលើទីតាំងសម្រាប់សាងសង់ស្ថានីយឧតុនិយម និងជលសាស្ត្រស្វ័យប្រវត្តិ នៅតាមស្រុក ក្រុងនានា ដែលជាតំបន់គោលដៅ។
ជាលទ្ធផលក្រុមការងារសម្រេចជ្រើសយកទីតាំងចំនួន២ សម្រាប់សាងសង់រួមមាន÷
ទីតាំងទី១÷ ស្ថិតនៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ (ជាប់អូរព្រំដែនកម្ពុជា-ថៃ)
ទីតាំងទី២÷ ស្ថិតនៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក (ប៉ែកខាងក្រោមស្ទឹងអូរកំបុត)