នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមស្តាប់បទបង្ហាញស្តីពី “ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតនៅក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ” នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន ប្រទេសស្វីស។