(បន្ទាយមាន)÷នៅថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំដើម្បី÷
១-ពង្រឹង និងធ្វើការត្រួតពិនិត្យលើការចុះវត្តមានមន្រ្តីរាជការ
២-ផ្សព្វផ្សាយនូវសេចក្តីប្រកាសលេខ ២៣៧ អទស ស្តីពីការធ្វើប្រតិភូកម្មមុខងារអភិរក្សតំបន់ទន្លេសាប
៣-ការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្ត គ្រប់គ្រងអាងទន្លេ ប្រចាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ
៤-រំឮកនូវតួនាទី ភារកិច្ច របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានកំណត់ដោយមន្ទីរ
៥-ការងារថែទាំប្រចាំក្នុងគម្រោង (O&M)