(ភ្នំពេញ)៖នៅរសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការជាច្រើនរូប។
សូមបញ្ជាក់ថា គណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចលេខ០៣៥/១២២៤/សសរ.យ.គ.ក. ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចទទួលបន្ទុករៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដោយមានបង្កើតអនុគណៈកម្មការជំនាញជាច្រើន ដើម្បីជួយឱ្យដំណើរការរៀបចំសន្និបាតប្រព្រឹត្តទៅដោយជោគជ័យ៕