(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ៖ នារសៀលថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ប្រចាំខែតុលា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។
របៀបវារៈនៃកិច្ចប្រជុំ៖
1. មតិបេីកកិច្ចប្រជុំដោយ លោកអភិបាលក្រុង
2. របាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ២០២៤
3. ពិនិត្យរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលក្រុងអរិយក្សត្រ
4. បញ្ហាផ្សេងៗ
5. មតិបូកសរុប និងបិទកិច្ចប្រជុំដោយ លោកអភិបាលក្រុង។