(ភ្នំពេញ)៖ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១របស់ក្រុមការងារបច្ចកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (TWG-SNDD) ដែលដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ជ.អ.ប. ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដៃគូអភិឌ្ឍន៏ និងអង្គការសង្គមស៊ីវិល សរុប៦០រូប ស្រី ១៣រូប។
កិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖
១. ការពិនិត្យ និងពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់នានាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ក្នុងឆមាសទី១ ឆ្នាំ២០២៤
២.ការពិនិត្យ និងអនុម័តលើលក្ខខណ្ឌការងាររបស់ក្រុមការងារបច្ចេកទេស TWG -SNDD
៣. ការពិនិត្យ និងអនុម័តលើសូចនាករត្រួតពិនិត្យរួមឆ្នាំ២០២៥-២០២៦
៤.ផ្សេងៗ