(ខេត្តប៉ៃលិន)៖លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពកម្ពស់ទឹកស្ទឹងនៅប្រព័ន្ធធារាសាស្រ្តអូរដូនតាក្នុងខេត្តប៉ៃលិន កាលពីយប់មិញមានភ្លៀងធ្លាក់ច្រើន នៅតំបន់ភ្នំត្រូល (ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង) ដែលជាផ្នែកមួយនៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា ចាប់ពីព្រឹកថ្ងៃទី០៥ ខែតុលានេះ ធ្វើឱ្យទឹកនៅសំណង់កូនដំរី និងសំណង់ផ្ទះស្បូវ កើនឡើងខ្ពស់ និងបានហូរចូលផ្ទះប្រជាពលរដ្ឋក្នុងតំបន់ទំនាបដៃអូរ ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ៥ខ្នងផ្ទះ។ ស្ថានភាពទឹកនេះ មិនមានការជន់លិចផ្លូវ ឬផលដំណាំទេ ពោលគឺទឹកឡើងពេញប្រៀបអូរ និងហូរចូលតំបន់ទំនាបខ្លះៗប៉ុណ្ណោះ។ គិតត្រឹមម៉ោង៣រសៀលនេះ ទឹកបានស្រកចុះពី (០,៣-០,៧)ម ហើយ។
មន្ទីរធនធានទឹក និងឧតុនិយម និងបន្តតាមដានអាកាសធាតុ ព្រមទាំងគ្រប់គ្រងស្ថានភាពទឹកនេះ ដោយប្រុងប្រយ័ត្នបន្តទៀត៕