ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿង ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

 

(ព្រៃវែង)៖នារសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿងឆ្ពោះទៅកាន់ក្រុង ស្រុកនៃខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងដែលប្រចាំការតាមគោលដៅនោះរួមមាន ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស និងថវិកាចំនួន ១៩,២៥០,០០០រៀល ក្នុងនោះក៏មានថវិកា (ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំនួន ១០,០០០,០០០រៀលផងដែរ)។