(ព្រៃវែង)÷ថ្ងៃសុក្រ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហៀង ម៉េង អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងនិងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក ឃុំបានចុះ ពិនិត្យជាក់ស្ដែងស្ថានភាពព្រែកអាហួរ មានប្រវែង ២,២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែក
ក្របៅ ស្រុកពាមជរខេត្តព្រៃវែង។ ដោយមានការស្នើសុំពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្តារព្រែកយកទឹកពីទន្លេមេគង្គ សម្រាប់បម្រើដល់ការស្រោចស្រពស្រូវរដូវប្រាំង ដំណាំពោត និងបន្លែរួមផ្សំផ្សេងៗ ដែលមានផ្ទៃសរុបចំនួន ៨៣១ហិកតា និងមានប្រជាពលរដ្ឋអាស្រ័យផលចំនួន ៦៣១គ្រួសារ នៅក្នុងភូមិព្រែកក្របៅ ។
សូមបញ្ជាក់ថា៖ ស្ថានភាពព្រែកអាហួរ បច្ចុប្បន្នមានសភាពគោករាក់ដោយកន្លែង ។