(កំពង់ធំ)÷រសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹ និងឧតុនិយមខេត្តកំពង់ធំទទួលបន្ទុកក្តាប់រួម និងមន្រ្តី, លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ធំ និងមន្រ្តី សហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងត្បូង ក្នុងការនាំទឹកដេីម្បីប្រេីប្រាស់នៅស្រុកបារាយណ៏ ដែលកំពុងមានបញ្ហាប្រឈមខ្វះខាតទឹកប្រេីប្រាស់ប្រចាំថ្ងៃ។
មន្ទីរបានទំលាក់ម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំនួន ២គ្រឿង ក្នុងការនាំទឹកទៅជួយស្ថានីយផលិត និងផ្គត់ផ្គង់ទឹកស្អាត បារាយណ៏ដេីម្បីដោះស្រាយបញ្ហា។