ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅ អនុវត្តឆ្នាំ ២០២៤ របស់ក្រសួងធនធានទឹក និង ឧតុនិយម

 

(ភ្នំពេញ)÷ពិធីបិទសន្និបាតនារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបរយៈពេល ២ថ្ងៃគឺថ្ងៃទី៩ និងទី១០ ខែមេសា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសរីករាយ និងអធិកអធម៕