ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំងបុត្រ ដែលបានស្ថាបនាផ្លូវបេតុង០១ខ្សែ ដែលមានបណ្តោយ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រគេនដល់វត្តទុកជាសម្បត្តិព្រះពុទ្ធសាសនា នៅស្រុកពាមរក៏ ខេត្តព្រៃវែង

ភ្នំពេញ៖ព្រះចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្តប្រជុំនទី (ហៅព្រែកឡាយ) ស្រុកពាមរក៍ ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំងបុត្រ ដែលបានស្ថាបនាផ្លូវបេតុង០១ខ្សែ ដែលមានបណ្តោយ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រគេនដល់វត្តទុកជាសម្បត្តិព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះដែរលោកនាយក នាយករង គណៈកម្មការគ្រប់គ្រង និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យបន្លិចប្រាសាទ សូមគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយចាក់ដីបំពេញទីធ្លា ឈូសឆាយក្នុងបរិវេណសាលារៀន ព្រមទាំងបានជួយឈូសឆាយទីទួលបរិវេណប៉ាឆា ដើម្បីកែលម្អ សោភ័ណភាពទីធ្លាសាលាឱ្យបានស្អាត ហើយបានគោរព ជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងបុត្រ រួមក្រុមការងារ សូមទទួលបាននូវ ព្រះពុទ្ធពរទាំងឡាយបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។