ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ចាន់ ប្រាជ្ញ ដែលត្រូវជាឪពុកបង្តើតរបស់ ឯកឧត្តម ចាន់ ប្រកប ទីប្រឹក្សាក្រសួងមហាផ្ទៃ

 

ព្រៃវែង៖នារសៀលថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ចាន់ ប្រាជ្ញ ដែលត្រូវជាឪពុកបង្តើតរបស់ ឯកឧត្តម ចាន់ ប្រកប ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៥ឆ្នាំ នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឧបាសក ចាន់ ប្រាជ្ញ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។