ព័ត៌មានជាតិ

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo (ITE-HCMC 2024)

(ភ្នំពេញ)៖  ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo (ITE-HCMC 2024) ដែលព្រឹត្តិការណ៍នេះគ្រោងនឹងរៀបចំនៅដើមខែកញ្ញា នៅប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រីបានមានអនុសាសន៍គន្លឹះសំខាន់ៗដើម្បីតម្រង់ទិសកិច្ចការត្រៀមចូលរួមពិព័រណ៍នាពេលខាងមុខនេះឱ្យទទួលបានជោគជ័យខ្ពស់។