ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃវឌ្ឍនៈភាពគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកង្វក់អាងចម្រោះទឹកកង្វក់ និងទីលានទុកដាក់សំរាមស្ថិតក្នុងក្រុងកំពង់ចាម-ស្រុកកំពង់សៀម

(កំពង់ចាម )៖នាសៀលថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃវឌ្ឍន:ភាពគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកង្វក់​ អាងចម្រោះទឹកកង្វក់​ និងទីលានទុកដាក់សំរាម​ ស្ថិតក្នុងក្រុងកំពង់ចាម-ស្រុកកំពង់សៀម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ។