ព័ត៌មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំ សម្រាប់អ្នកពាក់ព័ន្ធធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

 

(ភ្នំពេញ )÷ ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំ សម្រាប់អ្នកពាក់ព័ន្ធធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីណែនាំ សមាសភាពចូលរួម អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូនដ្ឋាន សរុបចំនួន ៥៤រូប ស្រី៦ ប្រុស៤៨អ្នក ៕