(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥, លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមកិច្ចប្រជុំស្តីពី បែបបទ នីតិវិធី នៃការប្រេីប្រាស់ប្រភពចំណូលមូលនិធិរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។